Colossians 2

1ខ្ញុំចង់​ឲ្យអ្នករាល់គ្នាដឹងថា​ខ្ញុំ​តយុទ្ធខ្លាំងយ៉ាងណាដើម្បីអ្នករាល់គ្នា​ដើម្បី​ពួក​អ្នក​ក្រុង​ឡៅឌីសេនិង​ដើម្បី​ពួក​មនុស្ស​ទាំងឡាយ​ដែលមិន​ទាន់​បានជួបមុខខ្ញុំ​នៅ​ឡើយ 2គឺឲ្យពួកគេ​ទទួល​បាន​ការ​កម្សាន្ដចិត្ដរួបរួមគ្នានៅក្នុង​សេចក្ដី​ស្រលាញ់ហើយ​មាន​ការ​យល់ដឹង​យ៉ាង​ជឿជាក់​និង​យ៉ាងបរិបូរ​ដើម្បី​ឲ្យ​ពួកគេ​ស្គាល់អាថ៌កំបាំងរបស់ព្រះជាម្ចាស់​ដែល​ជា​ព្រះ​គ្រិស្ដ 3ដ្បិតកំណប់នៃប្រាជ្ញានិងចំណេះដឹងទាំងឡាយ​បាន​លាក់ទុកនៅក្នុងព្រះអង្គ 4ខ្ញុំនិយាយដូច្នេះដើម្បីកុំឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆោតអ្នករាល់គ្នាដោយពាក្យលួងលោម​បាន​ឡើយ 5ដ្បិតទោះបី​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នករាល់គ្នា​ខាងសាច់ឈាមក្ដីក៏ខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណដែរ​ហើយ​ខ្ញុំ​មាន​អំណរ​ដែល​ឃើញអ្នករាល់គ្នាមាន​សណ្ដាប់​ធ្នាប់​ទាំង​មាន​ជំនឿខ្ជាប់ខ្ជួននៅក្នុង​ព្រះ​គ្រិស្ដ 6ដូច្នេះអ្នករាល់គ្នា​ទទួលព្រះអម្ចាស់យេស៊ូគ្រិស្ដជាយ៉ាងណា​ចូរ​រស់នៅក្នុងព្រះអង្គ​ជា​យ៉ាងនោះ​ចុះ 7ហើយចាក់ឫសនិងស្អាងឡើងនៅក្នុងព្រះអង្គព្រមទាំង​មាន​ជំនឿមាំមួន​ដូច​ដែល​អ្នករាល់គ្នា​បាន​ទទួល​ការ​បង្រៀន​រួច​មក​ហើយ​ទាំង​អរព្រះគុណឲ្យ​ច្រើន​ឡើង 8ចូរប្រយ័ត្នក្រែងលោ​មាន​អ្នក​ណា​ម្នាក់ចាប់អ្នករាល់គ្នា​ជា​ឈ្លើយដោយ​ប្រើ​ទស្សនវិជ្ជានិង​ពាក្យ​បញ្ឆោតឥតប្រយោជន៍​ដែល​ស្របតាមទំនៀមទម្លាប់​របស់​មនុស្ស​និង​គោល​ការណ៍​បឋមរបស់លោកិយ​នេះ​ដែល​មិនស្របតាម​ព្រះ​គ្រិស្ដ 9ដ្បិតគ្រប់ទាំង​សេចក្ដី​ពោរពេញនៃលក្ខណៈ​របស់​ព្រះជាម្ចាស់ស្ថិត​ជា​រូបរាងនៅក្នុងព្រះគ្រិស្ដ 10ហើយអ្នករាល់គ្នា​ក៏​បានពេញនៅក្នុងព្រះអង្គ​ដែរ​ដ្បិត​ព្រះអង្គជា​ព្រះ​សិរ​លើ​ការគ្រប់គ្រងនិងសិទ្ធិអំណាចទាំងអស់ 11ហើយនៅក្នុងព្រះអង្គ​អ្នករាល់គ្នា​ក៏​បាន​ទទួល​ការ​កាត់ស្បែកដែរ​គឺ​មិន​មែន​ជា​ការ​កាត់ស្បែក​ដោយ​ដៃ​មនុស្ស​ទេ​ប៉ុន្ដែ​ជា​ការ​កាត់ស្បែកខាង​ព្រះ​គ្រិស្ដ​ដែល​ជា​ការ​ដោះ​រូបកាយ​ខាង​សាច់ឈាមចេញ 12អ្នករាល់គ្នាត្រូវ​បាន​បញ្ចុះជាមួយព្រះគ្រិស្ដតាមរយៈពិធី​ជ្រមុជ​ទឹកហើយ​ក៏​បាន​រស់​ឡើង​វិញ​ជាមួយព្រះអង្គដែរតាមរយៈជំនឿលើអានុភាព​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់ឡើងវិញ 13នៅពេលអ្នករាល់គ្នាស្លាប់នៅក្នុងបាបនិងការ​មិន​កាត់​ស្បែកខាងសាច់ឈាម​ព្រះអង្គ​បាន​ប្រោសអ្នករាល់គ្នា​ឲ្យ​មាន​ជីវិតរួមជាមួយព្រះអង្គ​ទាំង​លើក​លែង​ទោសបាបទាំងអស់​របស់​យើង​ផង 14ហើយព្រះអង្គ​បាន​លុបចោលកំណត់ត្រា​ដែល​ទាស់នឹងយើងគឺបញ្ញត្ដិទាំងឡាយដែលប្រឆាំងយើងហើយ​ព្រះអង្គ​បាន​ដក​បញ្ញត្ដិ​ទាំងនោះ​ចេញ​ដោយ​ដំភ្ជាប់​ទៅនឹងឈើឆ្កាង 15ព្រះអង្គបាន​បំផ្លាញអំណាច​នៃ​ការគ្រប់គ្រងនិងសិទ្ធិអំណាចទាំងឡាយ​ដោយ​បំបាក់​មុខ​ពួកវានៅទីសាធារណៈ​ហើយ​បាន​យកឈ្នះពួកវាដោយ​ឈើឆ្កាង។ 16ដូច្នេះកុំ​ឲ្យ​អ្នក​ណា​ម្នាក់ថ្កោលទោសអ្នករាល់គ្នាអំពី​ការ​បរិភោគការផឹក​អំពី​ពិធី​បុណ្យ​បុណ្យ​ចូលខែនិងថ្ងៃសប្ប័ទឡើយ 17ដ្បិតការ​ទាំង​នេះ​គ្រាន់តែ​ជាស្រមោលនៃ​អ្វីៗ​ដែល​ត្រូវមក​ប៉ុណ្ណោះ​រីឯរូបពិត​មាន​នៅក្នុង​ព្រះ​គ្រិស្ដ 18ចូរកុំ​ឲ្យ​អ្នក​ណា​ដែល​ចូលចិត្ដ​ធ្វើ​ពុត​បន្ទាបខ្លួននិងថ្វាយបង្គំទេវតា​មក​បញ្ឆោតអ្នករាល់គ្នា​ឲ្យ​បាត់​រង្វាន់​ឡើយ​ពួកគេ​ជា​មនុស្ស​និយាយ​ស៊កសៀត​អំពី​អ្វីដែល​ពួកគេ​ឃើញ​ហើយ​អួតឥតប្រយោជន៍ដោយគំនិតខាងសាច់ឈាម​របស់​ពួកគេ 19ពួកគេមិននៅ​ជាប់​នឹង​ព្រះ​គ្រិស្ដ​ដែល​ជា​ក្បាលទេ​គឺ​ដោយសារ​ក្បាល​ហើយ​ទើប​រូបកាយទាំងមូល​ត្រូវ​បាន​ផ្គត់ផ្គង់ហើយភ្ជាប់គ្នា​ដោយសារ​សន្លាក់និងសរសៃទាំងឡាយ​ទាំង​ចម្រើនឡើងតាម​សេចក្ដី​ចម្រើនរបស់ព្រះជាម្ចាស់ 20បើអ្នករាល់គ្នា​បាន​ស្លាប់ជាមួយ​ព្រះ​គ្រិស្ដ​ហើយ​រួច​ផុត​ពីគោលការណ៍បឋមរបស់លោកិយ​នេះ​មែន​ហេតុអ្វីបានជា​អ្នករាល់គ្នា​ហាក់​ដូច​ជារស់នៅក្នុងលោកិយ​ដោយ​ចុះចូល​នឹង​បញ្ញត្ដិ​ទាំងឡាយ​ដូចជា 21កុំកាន់កុំភ្លក់កុំពាល់​ដូច្នេះ? 22បញ្ញត្ដិទាំងនេះសុទ្ធតែជាបទបញ្ជានិងសេចក្ដីបង្រៀន​របស់​មនុស្ស​ដែល​សាបសូន្យទៅតាមការប្រើប្រាស់ 23បញ្ញត្ដិទាំងនោះទំនងដូចជាមានប្រាជ្ញាដោយ​ឲ្យ​ថ្វាយបង្គំស្ម័គ្រចិត្ដបន្ទាបខ្លួននិងលត់ដំរូបកាយ​ជាដើម​ប៉ុន្ដែ​គ្មានតម្លៃ​អាច​តទល់នឹងចំណង់របស់សាច់ឈាម​បាន​ឡើយ។
Copyright information for KhmKCB